TTMIK កម្រិតទី 2 មេរៀនទី 22

From Korean Wiki Project
Jump to: navigation, search

ក្រោយពីចាប់ផ្តើមរៀនភាសាកូរ៉េមក ពាក្យមួយដែលអ្នកច្បាស់ជាបានជួបញឹកញាប់គឺកិរិយា 좋다 [ចូថា] ។ វាមានន័យថា "ល្អ" ប៉ុន្តែអ្នកប្រហែលបានឃើញពាក្យនេះប្រើដើម្បីមានន័យថា "ចូលចិត្ត" ដែរ។

ឧទាហរណ៍៖
한국어 좋아요. [ហាន់គូ-ក ចូអាយ៉ូ]
= ខ្ញុំចូលចិត្តភាសាកូរ៉េ។

이거 좋아요. [អ៊ី-ក ចូអាយ៉ូ]
= ខ្ញុំចូលចិត្តមួយនេះ។

동방신기 좋아요. [ដូងបាំងស៊ីនគី ចូអាយ៉ូ]
= ខ្ញុំចូលចិត្ត 동방신기។

ទោះបីជាកិរិយា 좋다 ក្នុងឧទាហរណ៍ខាងលើត្រូវបានប្រើដើម្បីមានន័យថា "ចូលចិត្ត" ក៏ដោយ មុនដំបូងវាមានន័យថា "ល្អ" ទេ ដូច្នេះតាមទ្រឹស្តី នាមទាំងនេះ (한국어, 이거, 동방신기) ជាប្រធានរបស់ប្រយោគ។

ដូចនេះពាក្យបន្ថែមចុងដែលត្រូវបានលាក់ពីក្រោយនាមមិនមែនជាពាក្យសម្គាល់កម្មបទទេ ប៉ុន្តែតាមពិតទៅជាពាក្យសម្គាល់ប្រធានប្រយោគទេ។

한국어 좋아요.
--> 한국어를 좋아요. ( x )
--> 한국어가 좋아요. ( o )

ដូច្នេះអ្នកនិយាយដោយន័យត្រង់ថាភាសាកូរ៉េល្អ គួរឲចូលចិត្ត និងសមរម្យសម្រាប់អ្នក។

ភាពខុសគ្នារវាង 좋다 និង 좋아하다
ដូច្នេះបើអ្នកចង់បញ្ជាក់ឲច្បាស់ថាអ្នកចូលចិត្តអ្វីមួយ អ្នកអាចប្រើកិរិយាស័ព្ទ 좋아하다 ដែលអាចប្រែបានថា "ចូលចិត្ត" ។ ន័យរបស់វាអាចនឹងស្រដៀងគ្នា ប៉ុន្តែដោយសារ 좋다 មានន័យថា "ល្អ" ដូចនេះ នាមដែលប្រើជាមួយវាជាប្រធានប្រយោគ ហើយសម្រាប់ 좋아하다 វិញ នាមដែលប្រើជាមួយវាជាកម្មបទប្រយោគ។

បើអ្នកបំបាត់ពាក្យបន្ថែមចុងនោះ អ្នកមិនចាំបាច់បារម្ភពីភាពខុសគ្នាទេ។

១. 동방신기 좋아요.
២. 동방신기 좋아해요.

ប្រយោគទី១ និងទី២មានន័យដូចគ្នាទេ ប៉ុន្តែបើអ្នកចង់បញ្ជាក់ឲច្បាស់ថាអ្វីដែលល្អ និងនរណាចូលចិត្តអ្វីនោះ អ្នកអាចនឹងត្រូវដាក់ពាក្យសម្គាល់ចុង។

៣. 동방신기가 좋아요.
៤. 동방신기를 좋아요.

ប្រយោគទី៣ មានន័យថាអ្នកចូលចិត្ត ហើយប្រយោគទី៤ មិនត្រឹមត្រូវទេ ព្រោះ 좋다 មិនមែនជាកិរិយាស័ព្ទដែលអាចប្រើជាមួយកម្មបទទេ។

៥. 동방신기를 좋아해요.
៦. 동방신기가 좋아해요.

ប្រយោគទី៥ មានន័យថាអ្នក (រឺនរណាទៀត) ចូលចិត្ត ។ ប្រយោគទី៦វិញ មានន័យថា 동방신기 ចូលចិត្តអ្វីមួយ រឺនរណាម្នាក់។ ប្រធានប្រយោគគឺ 동방신기 ដូច្នេះអ្នកត្រូវបញ្ជាក់ថាអ្វីទៅដែល 동방신기 ចូលចិត្ត។

បង្គុំកិរិយាលក្ខណៈ + -하다
សំណង់៖ ឬសកិរិយាស័ព្ទ + -아/어/여 + -하다

ដូចក្នុងករណី 좋다 និង 좋아하다 ដែរ អាចមានពាក្យជាច្រើនគូដែលមុនដំបូងមើលទៅស្រដៀងគ្នា ប៉ុន្តែតាមពិតទៅខុសគ្នា។

ឧទាហរណ៍បែបនេះទៀត៖
១. 싫다 [ស៊ីលដា] = មិនគួរឲពេញចិត្ត, មិនគួរឲចូលចិត្ត
싫어하다 [ស៊ីរ៉ហាដា] = មិនចូលចិត្ត, ស្អប់

២. 예쁘다 [យេប៉ឺដា] = ស្អាត, គួរឲស្រឡាញ់
예뻐하다 [យេប៉ហាដា] = គិតថានរណាម្នាក់ស្អាតហើយចាត់ទុកគេបែបនេះ

៣. 슬프다 [ស៊ឺលភឺដា] = កើតទុក្ខ
슬퍼하다 [ស៊ឺលផហាដា] = កើតទុក្ខហើយបង្ហាញអារម្មណ៍បែបនេះ

ប្រយោគគម្រូ៖
១. 저는 우유를 좋아해요. [ចនឺន អ៊ូយូរឺល ចូអាហ៊ែយ៉ូ]
= ខ្ញុំចូលចិត្តទឹកដោះគោ។

២. 우유가 좋아요? 주스가 좋아요? [អ៊ូយូកា ចូអាយ៉ូ? ជូស៊ឺកា ចូអាយ៉ូ?]
= តើអ្នកចូលចិត្តទឹកដោះគោទេ? រឺក៏អ្នកចូលចិត្តទឹកផ្លែឈើ?

៣. 뭐가 제일 좋아해요? [ម៉កា ចេអ៊ីល ចូអាយ៉ូ?]
= តើអ្វីដែលអ្នកចូលចិត្តជាងគេ?

៤. 뭐를 제일 좋아해요? [ម៉រឺល ចេអ៊ីល ចូអាហ៊ែយ៉ូ?]
= តើអ្នកចូលចិត្តអ្វីជាងគេ?

៥. 저 좋아하세요? [ច ចូអាហាសេយ៉ូ?]
= តើអ្នកចូលចិត្តខ្ញុំទេ? តើអ្នកស្រឡាញ់ខ្ញុំទេ?



TTMIK.png
ឯកសារ PDF នេះសម្រាប់ប្រើជាមួយនឹងមេរៀនសម្លេង MP3 ដែលអាចទាញយកបាននៅ TalkToMeInKorean.com ។

សូមចែករំលែកមេរៀនភាសាកូរ៉េ និងឯកសារ PDF ឥតគិតថ្លៃរបស់ TalkToMeInKorean ដោយសេរីដល់អ្នកដែលកំពុងរៀនភាសាកូរ៉េ។ ប្រសិនបើអ្នកមានសំណួរ រឺមតិរិះគន់បែបស្ថាបនា សូមចូលទៅគេហទំព័រ TalkToMeInKorean.com ។


គម្រោងការបកប្រែឯកសារ PDF នេះ ជាគម្រោងរួមគ្នារវាង TalkToMeInKorean.com និង KoreanWikiProject.com