TTMIK កម្រិតទី 2 មេរៀនទី 8

From Korean Wiki Project
Jump to: navigation, search

ដល់ពេលអ្នកត្រូវរៀននិយាយពីម៉ោងហើយ!
ដូចដែលយើងបានណែនាំរួចហើយ ក្នុងភាសាកូរ៉េមានប្រព័ន្ធលេខពីរផ្សេងគ្នា ហើយភាគច្រើន ប្រព័ន្ធលេខទាំងពីរនេះត្រូវបានប្រើក្នុងលក្ខខណ្ឌផ្សេងគ្នា រឺក៏អាចជំនួសគ្នាបានក្នុងប្រយោគ។ ប៉ុន្តែពេលនិយាយពីម៉ោងប៉ុន្មានវិញ ប្រព័ន្ធលេខទាំងពីរត្រូវបានប្រើជាមួយគ្នា។

យើងនឹងរំលឹកពីលេខខ្លះៗ។
លេខកំណើតកូរ៉េ
១ 하나 [ហាណា]
២ 둘 [ឌូល]
៣ 셋 [សេត]
៤ 넷 [ណេត]
៥ 다섯 [ដាសត]
៦ 여섯 [យ៉សត]
៧ 일곱 [អ៊ីលកូប]
៨ 여덟 [យ៉ដល]
៩ 아홉 [អាហូប]
១០ 열 [យ៉ល]
១១ 열하나 [យ៉លហាណា]
១២ 열둘 [យ៉លឌូល]

ពេលអ្នកនិយាយពីម៉ោង អ្នកប្រើលេខកំណើតកូរ៉េទាំងនេះ។ ហើយលេខ ១, ២, ៣ និង ៤ ប្តូរទម្រង់ខ្លួនវាបន្តិច។

លេខ + 시 [ស៊ី] = ម៉ោង

하나 + 시 = 한 시 [ហាន់ ស៊ី] = ម៉ោង ១ (មិនមែន 하나 시 ទេ)
둘 + 시 = 두 시 [ឌូ ស៊ី] = ម៉ោង ២ (មិនមែន 둘 시 ទេ)
셋 + 시 = 세 시 [សេត ស៊ី] = ម៉ោង ៣ (មិនមែន 셋 시 ទេ)
넷 + 시 = 네 시 [ណេត ស៊ី] = ម៉ោង ៤ (មិនមែន 네 시 ទេ)
다섯 시 [ដាសត ស៊ី] = ម៉ោង ៥
여섯 시 [យ៉សត ស៊ី] = ម៉ោង ៦
일곱 시 [អ៊ីលកូប ស៊ី] = ម៉ោង ៧
여덟 시 [អ៊ីលកូប ស៊ី] = ម៉ោង ៨
아홉 시 [អាហូប ស៊ី] = ម៉ោង ៩
열 시 [យ៉ល ស៊ី] = ម៉ោង ១០
열한 시 [យ៉លហាន់ ស៊ី] = ម៉ោង ១១
열두 시 [យ៉លឌូ ស៊ី] = ម៉ោង ១២

ឥឡូវនេះ យើងនឹងរំលឹកពីលេខចិន-កូរ៉េមួយចំនួន៖ ១ 일 [អ៊ីល]
២ 이 [អ៊ី]
៣ 삼 [សាំ]
៤ 사 [សា]
៥ 오 [អូ]
៦ 육 [យូក]
៧ 칠 [ឈីល]
៨ 팔 [ផាល់]
៩ 구 [គូ]
១០ 십 [ស៊ីប]

ពេលអ្នកនិយាយពីនាទី អ្នកប្រើលេខចិន-កូរ៉េទាំងនេះ។

លេខ + 분 [ប៊ូន] = នាទី

일 분 [អ៊ីល ប៊ូន] = ១នាទី
이 분 [អ៊ី ប៊ូន] = ២នាទី
오 분 [អូ ប៊ូន] = ៥នាទី
십 분 [ស៊ីប ប៊ូន] = ១០នាទី
십오 분 [ស៊ីបូ ប៊ូន] = ១៥នាទី
삼십 분 [សាំស៊ីប ប៊ូន] = ៣០នាទី
오십오 분 [អូស៊ីបូ ប៊ូន] = ៥៥នាទី

ដូច្នេះអ្នកប្រើផ្នែកទាំងពីរនេះជាមួយគ្នាដើម្បីនិយាយពីពេលវេលា។

1:05 = 1 + 시 + 5 + 분 = 한 시 오 분 [ម៉ោង១ ៥នាទី]
1:15 = 1 + 시 + 15 + 분 = 한 시 십오 분 [ម៉ោង១ ១៥នាទី]
3:20 = 3 + 시 + 20 + 분 = 세 시 이십 분 [ម៉ោង៣ ២០នាទី]
10:00 = 10 + 시 = 열 시 [ម៉ោង១០]
10:30 = 10 + 시 + 30 + 분 = 열 시 삼십 분 [ម៉ោង១០ ៣០នាទី]

  • ម៉ោងគត់ត្រូវបាននិយាយថា 정각 [ចងកាក់]។
  • អ្នកអាចនិយាយថា 반 [បាន់] ដែលមានន័យថា "កន្លះ" ជំនួសឲ 30분 [សាំស៊ីបប៊ូន]។

របៀបសួរម៉ោង

지금 몇 시예요?
[ជីគឺម ម៉្យត ស៊ីយេយ៉ូ?]
= តើឥឡូវម៉ោងប៉ុន្មានហើយ?

지금 몇 시 몇 분이에요?
[ជីគឺម ម៉្យត ស៊ី ម៉្យត ប៊ូនីអេយ៉ូ?]
= តើឥឡូវម៉ោងប៉ុន្មាន និងប៉ុន្មាននាទីហើយ?

ប្រយោគគម្រូដោយមិត្តរបស់យើង៖
미경: 저는 매일 아침 9시까지 출근해요. 퇴근은 보통 6시 30분에 해요.
[ចនឺន មែអ៊ីល អាឈីម អាហូបស៊ីកាជី ឈូលគឺនហ៊ែយ៉ូ។ ថ្វេគឺនឺន បូថូង យ៉សតស៊ី សាំស៊ីបប៊ូនេ ហ៊ែយ៉ូ]
= ខ្ញុំចេញទៅធ្វើការមុនម៉ោង៩រាល់ព្រឹក។ ជាធម្មតាខ្ញុំចេញពីធ្វើការនៅម៉ោង៦:៣០។
매일 [មែអ៊ីល] = រាល់ថ្ងៃ
출근하다 [ឈូលគឺនហាដា] = ទៅធ្វើការ
퇴근 [ថ្វេគឺន] = ការបញ្ចប់ការងារ, ចេញពីធ្វើការ
보통 [បូថូង] = ជាធម្មតា

영주 : 내일 수업이 4시 반에 끝나요.
[នែអ៊ីល ស៊ូអបី ណេស៊ី បានេ គឺតណាយ៉ូ]
= ខ្ញុំនឹងចេញពីរៀននៅម៉ោង៤:៣០ ថ្ងៃស្អែក។
내일 [នែអ៊ីល] = ស្អែក
수업 [ស៊ូអប] = ថ្នាក់, ការសិក្សា
끝나다 [គឺតណាដា] = ចប់, បញ្ចប់

영주: 오늘 몇 시에 친구를 만나요?
[អូនឺល ម្យ៉ត ស៊ីអេ ឈីនគូរឺល ម៉ាន់ណាយ៉ូ?]
= តើអ្នកនឹងជួបមិត្តអ្នកថ្ងៃនេះម៉ោងប៉ុន្មាន?
만나다 [ម៉ាន់ណាដា] = ជួប

혜진: 아침 7시 지하철 2호선은 전쟁터에요.
[អាឈីម អ៊ីលកូបស៊ី ជីហាឆល អ៊ីហូ-ស-នឺន ចនជែងថយេយ៉ូ]
= ពេលព្រឹកម៉ោង៧ ខ្សែរថភ្លើងក្រោមដីលេខ២ជាសមរភូមិ។
지하철 [ជីហាឆល] = រថភ្លើងក្រោមដី
2호선 [អ៊ីហូសន] = ខ្សែលេខ២
전쟁터 [ចនជែងថ] = សមរភូមិ



TTMIK.png
ឯកសារ PDF នេះសម្រាប់ប្រើជាមួយនឹងមេរៀនសម្លេង MP3 ដែលអាចទាញយកបាននៅ TalkToMeInKorean.com ។

សូមចែករំលែកមេរៀនភាសាកូរ៉េ និងឯកសារ PDF ឥតគិតថ្លៃរបស់ TalkToMeInKorean ដោយសេរីដល់អ្នកដែលកំពុងរៀនភាសាកូរ៉េ។ ប្រសិនបើអ្នកមានសំណួរ រឺមតិរិះគន់បែបស្ថាបនា សូមចូលទៅគេហទំព័រ TalkToMeInKorean.com ។


គម្រោងការបកប្រែឯកសារ PDF នេះ ជាគម្រោងរួមគ្នារវាង TalkToMeInKorean.com និង KoreanWikiProject.com